លោកឪអាយុ ១០៦ វស្សានិមន្តធ្វើអត្តសញ្ញាណប័ណ្ណថ្មី មហាជនឃើញហើយនាំគ្នាសាធុ យកកម្ពស់ និង អាយុទៅចាក់ឆ្នោតព្រាត
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសថៃ ដែលលោកឪឈ្មោះ Im ជាព្រះសង្ឃល្បីមួយអង្គ នាវត្ត Thung Na Mai ខេត្តណាក់ខនស៊ីថាំម៉ាក់រ៉ាត បាននិមន្តទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីនៅព្រះជន្ម ១០៦ វស្សា។ ត្បិដតែមានវ័យជាង ១០០ ឆ្នាំទៅហើយក្តី តែមើលទៅសុខភាពរបស់លោកឪពិតជារឹងមាំល្អណាស់ លោកឪអាចនិមន្តឈរវាស់កម្ពស់បានដោយមិនមានបញ្ហា ដែលធ្វើឱ្យមហាជនជាច្រើនសាធុ ជូនពរឱ្យលោកឪមានអាយុកាន់តែយឺនយូរ។
លើសពីនេះទៀត មហាជនក៏បានឆ្លៀតសុំលាភសុំជ័យផងដែរ ដោយបានយកអាយុ លេខ ១០៦ ឆ្នាំព្រមទាំងកម្ពស់ ១៥០ សង់ទីមែត្ររបស់លោកឪ ទៅទិញឆ្នោតផ្សងសំណាងទៀតផង ក្រែងលមានភ័ព្វត្រូវបានរង្វាន់ធំ រំដោះទុក្ខលុយកាក់បានមួយគ្រា៕