ភ្នំពេញ:ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានមានប្រសាសន៍ថា ការសម្ពោធដាកឱ្យប្រើប្រាស់ជាផ្លូវការ អាគារស្នាក់នៅរបស់អង្គភាពកងកម្មង់ដូវាយលុកទី៤ ចំណុះបញ្ជាការដ្ឋានទ័ពពិសេស នាពេលនេះ ជាការបញ្ជាក់បង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីការគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺសិល្បៈនៃការចែករំលែកទាំងអស់គ្នាចូលរួមដើម្បីការពារជាតិ ការពារជាតិដើម្បីយើងទាំងអស់គ្នា ។ ពិធីសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ អាគារស្នាក់នៅរបស់អង្គភាពកងកម្មង់ដូវាយលុកទី៤ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ។
ឧត្តមសេនីយ៍ឯក ចាប ភក្តី បានបន្តថា៖ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវភាពរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅទទួលបានសុខដុមរមនា និងសុភមង្គល ។ នៅលើឆាកអន្តរជាតិ កម្ពុជា បានបង្ហាញឱ្យឃើញ នូវមោទនភាពល្បីរន្ទឺខ្ទ័រខ្ទារ ក្នុងតំបន់ និងនៅលើពិភពលោក បានស្គាល់កម្ពុជាកាន់តែច្បាស់ ជាប្រទេសមានសុខសន្តិភាព នីតិរដ្ឋ ប្រជាធិបតេយ្យ សេរីពហុបក្ស មានសក្តានុពលដ៏រឹងមាំ ជាពិសេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ទទួលបានជោគ ជ័យយ់ាងធំធេងក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ឋ កាលពីឆ្នាំ២០២២កន្លងទៅ និងភាពជោគជ័យជាប្រវត្តិសាស្ត្រនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា៖ “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ យើងមានចិត្តធំ ព្រោះយើងបានបន្តអនុវត្តវប្បធម៌ដ៏ផូរផង់របស់ដូនតារាប់ជំនាន់ ហើយក៏បានបន្តមកដល់បច្ចុប្បន្ន ដោយកំណត់ទឹកចិត្តជាធំ មានចិត្ត មានឆន្ទៈមោះមុត ហើយអាចជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចជោគជ័យ៕ រក្សាសិទ្ធដោយ : សុវណ្ណារិទ្ធ