ក្រសួងរៀបចំដែនដី បិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅខេត្តស្ទឹងត្រែង - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


ក្រសួងរៀបចំដែនដី បិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅខេត្តស្ទឹងត្រែង

 (ស្ទឹងត្រែង)៖ លោក ហេ សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព បិទវគ្គបណ្តុះបណ្តាលស្តីពី ការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តស្ទឹងត្រែង។



ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឱ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង គណៈប្រតិភូក្រសួង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់។

ក្នុងឱកាសនោះលោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ដើម្បីឱ្យការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តស្ទឹងត្រែង ឱ្យទទួលបានឆាប់រហ័សតាមការកំណត់របស់ក្រសួង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែង សូមឱ្យសិក្ខាមដែលជាមន្ត្រីក្របខណ្ឌ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សា ស្វែងយល់នៅបទបង្ហាញនានា របស់គ្រូឧទ្ទេស ដើម្បីយកចំណេះជំនាញទៅអនុវត្តអោយមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យការងារវាស់វែង ដីធ្លីនេះទទូលបានលទ្ធផល ព្រមទាំងសម្រេចបានតាមគោលដៅដែលក្រសួងចង់បាន។



លោកសូមមន្ទីររៀបចំដែនដី ការិយាល័យភូមិបាលក្រុង ភូមិបាលក្រុងស្រុក អាជ្ញាធរដែនដី ឃុំ ស្រុក ត្រូវផ្សព្វផ្សាយការងារយុទ្ធចុះបញ្ចីដីធ្លីជូនប្រជាពលរដ្ឋអោយបានទូលំទូលាយ ដើម្បីឱ្យពួកគាត់យល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លី។

លោក ហេ សុផាន់ណារ៉ា បានថ្លែងថា ប្អូនៗក្មួយៗ អ្នកស្ម័គ្រចិត្តដែលបានចូលរួម ក្នុងការចុះរៀបចំវាស់វែងដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធក្នុងទឹកដីនៃខេត្តស្ទឹងត្រែងនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយនឹងក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យការងាវាស់វែងដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធនេះបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មិន ទាន់មានប័នកម្មសិទ្ធិផ្ទាល់ខ្លួន ឱ្យគាត់បានទទួលបានទាំងអស់ ដើម្បីគាត់យកទៅប្រើប្រាស់តាមការចាំរបស់ខ្លួន។

លោក ហេ សុផាន់ណារ៉ា បានវាយតម្លៃខ្ពស់ និងកោតសររសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីដែលជាគ្រូបង្គោលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងមមាញឹកចូលរួមធ្វើការបង្ហាត់បង្រៀនដល់សិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលនេះ។

លោកក៏សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងគោរពក្រមសីលធម៌ក្នុងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីការងារចុះបញ្ជីដីធ្លី ឱ្យទាន់ពេលវេលា និងឆាប់រហ័សជូនប្រជាពលរដ្ឋ។



លោក ហេ សុផាន់ណារ៉ា បានបន្តថា តាមរយៈរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង រយៈពេល៣ថ្ងៃនេះ លោកសង្ឃឹមថា មន្ត្រីក្រុមចុះបញ្ជីដីធ្លីទាំងអស់ នឹងយកចំណេះដឹងទាំងនេះ ទៅអនុវត្តការងារចុះបញ្ជី ឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុកប្រមាណជាង៥ម៉ឺនក្បាលដី ដែលនៅសេសសល់ក្នុងខេត្ត ក្នុងការអនុវត្តផែនការរយៈពេល២ឆ្នាំ ឲ្យបានចប់ជាស្ថាពរក្នុងការចុះបញ្ជីដីធ្លី ក្នុងខេត្តស្ទឹងត្រែង៕

Post Bottom Ad


Home Pages